តួកគីៈ មន្រ្តីយោធាកំពូលមួយចំនួន ត្រូវបានត្រូវបានឃុំខ្លួន ក្រោយការប្រកាសច្បាប់អាជ្ញាសឹក និងបំរាមគោចរ នៅក្នុងសេចក្តីថ្លែងការណ៍ ចុះហត្ថលេខាដោយក្រុមមួយ ដែលហៅខ្លួនឯងថា “ក្រុមប្រឹក្សាសម្រាប់សន្តិភាពនៅមាតុភូមិ»។នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
រដ្ឋប្រហារទម្លាក់ប្រធានាធិបតីប្រទេសតួកគី លោក Recep Tayyip Erdogan ដែលធ្វើទ្បើង ដោយក្រុមកងទ័ព ដើម្បីដណ្តើមអំណាច បានកំពុងបង្កភាពចលាចលទូទាំងប្រទេស។
ក្រុមកងទ័ពបាននិយាយថា ពួកគេបានគ្រប់គ្រងនៅទូទាំងប្រទេស ដែលមានទាហាននៅចំណុចយុទ្ធសាស្រ្ត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល៕
https://youtu.be/mvCz9o4W0JI
មតិយោបល់