(តូក្យូ)៖ ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ១២នាក់ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដី កម្រិត ៧,៣រ៉ិចទ័រវាយប្រហារខេត្ត គូម៉ាម៉ូតុ នៃប្រជុំកោះគ្យូស៊ូ ភាគនិរតីប្រទេសជប៉ុន បូករួមទាំង ចំនួនមនុស្សស្លាប់ ០៩ នាក់ទៀត ដែលបានបង្កឡើងដោយគ្រោះរញ្ជួយដី កម្រិត ៦,២ រ៉ិចទ័រកាលពីពីរ ថ្ងៃមុន នៅតំបន់ដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦។
បន្ថែមពីនេះ មនុស្សរងរបួសសរុប ក៏បានកើនឡើងដល់ជាង ១,០០០នាក់ផងដែរ ដោយអាជ្ញាធរកំពុង តែបំពេញប្រតិបត្តិការជួយសង្គ្រោះ និង ព្យាបាលពួកគេជាបន្ទាន់៕
មតិយោបល់