ឥណ្ឌូនេស៊ីៈ ក្រុមអ្នកតវ៉ាជាច្រើន បាននាំគ្នាដើរហែរតាមដងផ្លូវ នៃរដ្ឋធានីឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះ ដែលមានសន្ទុះកើនឡើងខ្លាំង ចំពោះការប្រឆាំងនឹងអភិបាលក្រុងហ្សាការតា លោក Basuki Tjahja Purnama ដោយអះអាងថា លោកបានជេរប្រមាថគម្ពីរកូរ៉ាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
បាតុកម្មនេះ ត្រូវបានរៀបចំឡើងដោយក្រុមអ្នកការពារអ៊ីស្លាមជួរមុខ (FPI) ក្នុងគោលបំណងដាក់សម្ពាធលើអាជ្ញាធរ ដើម្បីកាត់ទោសអភិបាលក្រុងហ្សាការតា ដែលគេហៅលោកថា Ahok ពាក់ព័ន្ធនឹងរឿងលោកបានជេរប្រមាថសាសនាអ៊ីស្លាម ក្រោយការរិះគន់ពីក្រុមអ្នកប្រឆាំងបានប្រើគម្ពីគូរ៉ា ដើម្បីវាយប្រហារលោក ក្នុងការបោះឆ្នោតកាលពីខែកុម្ភៈ។
អ្នកតវ៉ាប្រឆាំងលោក Muhammad បាននិយាយថា «គាត់ (លោក Ahok) គឺមិនមែនមូស្លីមទេ ក្រោយពីគាត់បានបង្អាប់គម្ពីរកូរ៉ាន»។ «កុំសង្ឃឹមថា ទទួលបានអ្វីពីគម្ពីរកូរ៉ានទៀតឲ្យសោះ ខណៈយកវាមកធ្វើការបកស្រាយមិនត្រឹមត្រូវនោះ ….. ខ្ញុំនឹងប្រាប់ទៅព្រះជាម្ចាស់ឲ្យដាក់ទោសអ្នក »។
គួរបញ្ជាកដែរថា មន្ត្រីប៉ូលិសប្រមាណជា ១៨.០០០ នាក់ កំពុងត្រូវបានគេដាក់ពង្រាយនៅទីតាំងជាច្រើន នៅទូទាំងទីក្រុងហ្សាការតា ជាមួយកងទ័ពឥណ្ឌូនេស៊ីផងដែរ ដើម្បីទប់ស្កាត់ការផ្ទុះអំពើហិង្សា៕
មតិយោបល់