ព័ត៌មានអន្តរជាតិ

ជនជាតិសុរិន្ទ ដង្ហែរដំរី ៥០ ក្បាល ឧទ្ទិសថ្វាយកុសលព្រះមហាក្សត្រថៃ​

ក្រុមហ្មដំរីព្រៃអាជាង ភូមិណងបួ ស្រុកថាតូម ខេត្តសុរិន្ទ ដោយព្រះគ្រូ សាមុហាន ប៉ាន់យ៉ានរូ បានដឹកនាំរៀបចំក្បួន ដ​ង្ហែរ​​សូ​​​ត្រ​​​មន្ត​​ ឧទ្ទិសកុសលថ្វាយ ព្រះបរមសព ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាឌេត។

ការរៀបចំដង្ហៃលក្បួនដំរី ចំនួន ៥០​ ក្បាល មានការចូលរួមពី សំណាក់ពុទ្ធបរិស័ទជនជាតិខ្មែរសុរិន្ទជាច្រើននាក់ នៅលើទឹកដី ខេត្ត សុរិន្ទ បានដង្ហែទក្សិណ នឹងសូត្រធម៌នមសិកា ឧទ្ទិសកុសលថ្វាយ ព្រះបរមសព ព្រះមហាក្សត្រថៃ ធ្វើឡើងនៅក្នុងបរិវេណ វត្ត ម៉ឆាងអាវុសូ ។

ជនជាតិខ្មែរសុរិន្ទ បានបង្ហាញការសោកសៅថា ព្រះមហាក្សត្រថៃ បានបីបាច់ថែរក្សាកូនចៅបានយ៉ាងកក់ក្ដៅ ពិធីរាប់ថាជាការរំលឹកដឹងគុណ ព្រះករុណា ព្រះចៅយូហួ ៕
thai-4

thai-5

thai-6
ប្រភព៖ TV Pool

មតិយោបល់