(ភ្នំពេញ)៖ លោកប្រធាននាយកដ្ឋាន បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត វន្ថា នៅថ្ងៃទី១៦ មេសា ២០១៦ បានសង្ខេបរបាយការណ៍គ្រោះអគ្គិភ័យទូទាំងប្រទេសថា កំឡុងពេលបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ គឺថ្ងៃទី១៣ ដល់១៥ ខែមេសា ឆ្នាំ២០១៦ អគ្គិភ័យកើតឡើង ០៨លើក រាជធានីភ្នំពេញ ០២លើក ក្រចេះ ០១លើក កំពង់ស្ពឺ ០១លើក មណ្ឌលគីរី ០១លើក កំពង់ធំ ០១លើក កំពង់ចាម ០១លើក និងសៀមរាប ០១លើក។
គួរបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យខាងលើនេះ នាំឱ្យមានការខូចខាត រួមមានជាអាទិ៍ ឆេះផ្ទះ ចំនួន ៦៥ខ្នង ប្រាក់រៀល ៥០០០០០រៀល (ហាសិបម៉ឺនរៀល) ម៉ូតូ ០១គ្រឿង ម៉ាស៊ីនត្រង់ទីន័រ ០២គ្រឿង កុំព្យូទ័រ ០៦គ្រឿង សម្ភារៈសរុប គិតជាទឹកប្រាក់ ៨៦៥,៨០០ដុល្លារអាមេរិក (ប៉ែតសិបប្រាំបួនម៉ឺន ប្រាំពាន់ប្រាំបីរយដុល្លារ) របួសស្លាប់មនុស្ស ០១ម្នាក់ មូលហេតុ ឆ្លងចរន្តអគ្គីសនី ០៣លើក ស្មើ៣៥,៥% ភ្លើងចង្ក្រាន ០២លើក ស្មើ២៥% ឆេះភ្លើងរាលព្រៃ ០២លើក ស្មើ២៥% និង កំពុងស្រាវជ្រាវ ០១លើក ស្មើ១២,៥% ផងដែរ៕
មតិយោបល់