ព័ត៌មានជាតិ

មន្ត្រីរាជការ សាលាខណ្ឌដូនពេញ សូត្រមន្តលើករាសី ឆ្នាំថ្មី

(រាជធានីភ្នំពេញ)៖ ដើម្បីចូលរួមអបអសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស២៥​៦០ ដែលនឹងឈានមក នាពេលឆាប់ៗ ខាងមុខនេះ សាលាខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌរួម និងមន្ត្រីរាជការ ចំណុះខណ្ឌដូនពេញ ច្រើនរូបទៀត បានរួមគ្នា ប្រារព្ធពិធីសូត្រមន្តលើករាសី ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃ​ណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស​២៥​៦០ កាលពីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

ពិធីនេះ បាននិមន្តព្រះសង្ឃ ចំនួន ៤១អង្គ និមន្តមកពី ៧វត្ត ទូទាំងខណ្ឌដូនពេញ សូត្រមន្តចម្រើន​ព្រះបរិត្ត ដើម្បី​ជម្រុះ ​​នូវ​ឧបទ្រពចង្រៃ ក្នុងឆ្នាំ​ចាស់ ផ្លាស់ចូលឆ្នាំថ្មីនេះ ទទួលបាននូវពរជ័យ សេរី​មង្គលពីទេវ​តាឆ្នាំថ្មី ហើយក៏ដើម្បីឧទិសកុសល ផល​បុ​ណ្យ​ ក្នុងឆ្នាំថ្មីនេះ ដល់វិញ្ញាណក្ខ័ន្ធ ជីដូន ជីតា លោកឪពុក អ្នកម្ដាយ និងបងប្អូន​ សាច់​ញាតិ ​ទាំង ៧សណ្ដាន ក៏ដូចជា កងកម្លាំងប្រដាប់អាវុធ ដែលបានពលី ដើម្បីជាតិ មាតុភូមិ ហើយក៏បួងសួង សូមឲ្យទេវតាឆ្នាំថ្មី ជួយប្រោះព្រំ ប្រទានពរ​ជ័យ សិរីសួរស្តី ជ័យ​​មង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក៏ដូចប្រជាជនកម្ពុជា ផងដែរ ឲ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញា​ឈ្លាស់វៃ ដើម្បី​បន្តបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យថ្មីៗ ​ថែមទៀត សម្រាប់ឆ្នាំថ្មីនេះ ៕

photo_2016-04-11_10-33-46 photo_2016-04-11_10-33-57photo_2016-04-11_10-34-10photo_2016-04-11_10-34-04

មតិយោបល់