ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូដួលដោយខ្លួនឯង ត្រូវរថយន្តមិនស្គាល់ម៉ាកកិនស្លាប់ នៅនឹងកន្លែងកើតហេតុ

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង៥ និង០០នាទីព្រឹក នៅលើផ្លូវជាតិលេខ ៥១ (២៦-២៧) មានករណីបុរសម្នាក់បើកបរម៉ូតូដួលខ្លួនឯង ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកកិនស្លាប់ នៅត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

យោងតាមរបាយការណ៍របស់ សមត្ថកិច្នគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125(2020) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IJ.8447 បើកបរដោយឈ្មោះ ពុំ សុគុន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិក្តីមិនលិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបើកបរមកដល់ចំណុចខាងលើ បានបើកដួលដោយខ្លួនឯង ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ កិនបុរសបើកបរម៉ូតូឈ្មោះ ពុំ សុគុន ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ក្រោយកើតហេតុរួច សមត្ថកិច្ចនគរបាល បានធ្វើការវាស់វែង និងប្រគល់សពជន រងគ្រោះជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ចំពោះវត្ថុតាងម៉ូតូខាងលើ សមត្ថកិច្ចនគរបាលយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ស្រាវជ្រាវបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់