អាមេរិក: លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសឱ្យដឹងថា ចំនួនទាហានអាមេរិកនៅអាហ្វហ្គានីស្ថានគឺត្រូវបានកាត់បន្ថយពី ៨.៤០០នាក់ ដល់ ៩.៨០០នាក់ នៅត្រឹមចុងឆ្នាំ២០១៦នេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅយប់ថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦នេះ។
នៅក្រោមផែនការដំបូង ប៉ុន្តែទាហានអាមេរិកទាំងអស់ ៥.៥០០នាក់ត្រូវបានដកចេញពីអាហ្វហ្គានីស្ថាន នៅប៉ុន្មានខែខាងមុខនេះ។
សហរដ្ឋអាមេរិកបានបញ្ចប់ប្រតិបត្តិការប្រយុទ្ធធំមួយនៅក្នុងប្រទេសនេះ នៅចុងឆ្នាំ២០១៤នេះ។
បេសកកម្មរបស់ទាហានអាមេរិកដែលនៅសល់នេះ គឺដើម្បីបណ្តុះបណ្តាកងកម្លាំងអាហ្វហ្គានីស្ថាននិងប្រតិបត្ដិការគាំទ្រប្រឆាំងនឹងក្រុមអាល់កៃដានិងក្រុមសកម្មប្រយុទ្ធដទៃទៀត។
លោក អូបាម៉ា បានឱ្យដឹងថា ស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថាននៅតែមានគ្រោះថ្នាក់ ដោយមានក្រុមតាលីបង់ធ្វើការវាយប្រហារអត្តឃាតនៅក្នុងរដ្ឋធានីកាប៊ុល និងក្រុងផ្សេងទៀត៕
មតិយោបល់