ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្រីលង្កាបើកប្រតិបត្តិការតាមចាប់ខ្លួន អ្នករត់ពន្ធហេរ៉ូអ៊ីនអន្តរជាតិ

ស្រីលង្កា: នៅថ្ងៃពុធនេះ ប៉ូលិសស្រីលង្កា បានបើកប្រតិបត្តិការតាមចាប់ខ្លួនអ្នករត់ពន្ធហេរ៉ូអ៊ីនអន្ដរជាតិ បន្ទាប់ពីការចាប់អ្នក​រត់ពន្ធគ្រឿងញៀនទាំងបីក្នុងចំណោមមនុស្សជាច្រើននាក់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ មិថុនានេះ។

ប៉ូលិសបាននិយាយថា អ្នករត់ពន្ធគ្រឿងញៀនបីនាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានីកូឡំបូ អំឡុងពេលមានប្រតិបត្តិការមុនថ្ងៃរះ (ភ្លឺស្រាងៗ)។អ្នករត់ពន្ធគ្រឿងញៀនដែលត្រូវបានចាប់ខ្លួនជាមួយគ្រឿងញៀនហេរ៉ូអ៊ីនចំនួន ១គីឡូក្រាម។ រថយន្តទាំងពីរគ្រឿងរបស់អ្នករត់ពន្ធគ្រឿង​ញៀន​ត្រូវបានរឹបអូសផងដែរ។

អ្នករត់ពន្ធថ្នាំញៀននេះត្រូវបានគេជឿថា ត្រូវបានភ្ជាប់ទៅនឹងឈ្មួញគ្រឿងញៀនល្បីល្បាញនៅក្នុងប្រទេសស្រីលង្កា ឈ្មោះ Gampola Vidanage Samantha Kumara ហើយឈ្មោះហៅក្រៅថា Wele Suda ដែលឥឡូវនេះនៅក្នុងការឃុំឃាំង។

ការស៊ើបអង្កេតដំបូងបានបង្ហាញឱ្យដឹងថា ប្រតិបត្ដិការរត់ពន្ធគ្រឿងញៀនត្រូវបានភ្ជាប់ទៅនឹងបណ្តាញរត់ពន្ធគ្រឿងញៀនអន្តរជាតិ។ ប៉ូលិសបាន​និយាយថា ការវាយឆ្មក់ត្រូវបានគេបើកប្រតិបត្តិការតាមការណែនាំរបស់លោកមេប៉ូលិស Pujith Jayasundara ដើម្បីបង្ក្រាបលើការដូរគ្រឿងញៀន​នៅក្នុងរដ្ឋធានីមួយនេះ៕

pujitha-03 vele-720x480

មតិយោបល់