ម៉ារ៉ុកៈ មនុស្ស៨នាក់ត្រូវបានស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់កាលពីថ្ងៃពុធ នៅក្នុងគ្រោះថ្នាក់ធ្លាក់រថយន្តចំនួនបីនៅភាគខាងត្បូងប្រទេសម៉ារ៉ុក។
នេះបើយោងតាមសារព័ត៌មានស៊ីនហួរដែលបានចុះផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦។
តាមប្រភពសន្តិសុខ បានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវដែលភ្ជាប់ពីទីក្រុងនៃ Sidi Bennour និង Safi ។
គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់គឺជារឿងធម្មតាមួយនៅក្នុងប្រទេសអាហ្រ្វិកខាងជើង។យោងតាមទិន្នន័យពីក្រសួងដឹកជញ្ជូនម៉ារ៉ុក សរុបប្រជាជនសរុបចំនួន ៣.៥៦៥ នាក់បានស្លាប់ នៅក្នុងប្រទេសនេះកាលពីឆ្នាំមុន។ក្រសួងបានអនុម័តយុទ្ធសាស្រ្តថ្មី ២០១៥-២០២៥ ដោយសន្យាថានឹងកាត់បន្ថយជនរងគ្រោះនៃគ្រោះថ្នាក់ឲ្យបាន ៥០ ភាគរយ៕
មតិយោបល់