ឥណ្ឌូនេស៊ីៈ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបញ្ជាឲ្យពិនិត្យមើលយន្តហោះដឹកអ្នកដំណើរ Boeing 737-MAX ទាំងអស់ អំទ្បុងពេលដែលក្រុមជួយសង្គ្រោះ បានរកឃើញសពជនរងគ្រោះបន្ថែម ពីយន្ដហោះដែលបានធ្លាក់ ចូលក្នុងសមុទ្រ ជាមួយមនុស្ស ១៨៩ នាក់ ជិះនៅលើវា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានចូលបម្រើការងារ កាលពីប៉ុន្មានខែមុន បានធ្លាក់ចូលសមុទ្រចាវ៉ា កាលពីថ្ងៃច័ន្ទ ក្រោយវាបានហោះចេញពីរដ្ឋធានីហ្សាកាតា។
រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Budi Karya បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអាកាសចរណ៍ពីរដ៏ធំរបស់ប្រទេស គឺ Lion Air និង Garuda ត្រូវបានបញ្ជាឲ្យត្រួតពិនិត្យ គ្រប់យន្តហោះ Boeing 737 MAX របស់ពួកគេ ហើយលទ្ធផលនៃការត្រួតពិនិត្យនឹងត្រូវបញ្ជូនទៅកាន់ភ្នាក់ងារសុវត្ថិភាព ដើម្បីជួយអង្កេតការណ៍៕
មតិយោបល់