ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

២៦នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរដាច់ដោយឡែកនៅប្រទេសឥណ្ឌា

ឥណ្ឌា: មន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យ៉ាងហោចណាស់មានមនុស្ស ២៦នាក់បានស្លាប់ និង៥០នាក់ទៀត រងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរដាច់ដោយឡែកនៅក្នុងរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្ស ១៣នាក់បានស្លាប់ និង១៥នាក់ទៀតរងរបួសនៅពេលដែលរថយន្តដឹកទំនិញ បានបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរនៅស្រុក Sirohi ប្រមាណជា ៤១២គីឡូម៉ែត្រភាគនិរតីនៃទីក្រុងចៃពួរ រដ្ឋធានី Rajasthan ។

មន្ត្រីប៉ូលិសបានឱ្យដឹងថា នៅពេលព្រឹករថយន្តទំនិញបុករថយន្ដក្រុងឯកជនមួយនៅតំបន់ Paldiaim នៃស្រុក Sirohi បានសម្លាប់អ្នកដំណើរ ១៣នាក់។ ហើយមនុស្ស១៥នាក់ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានគេបញ្ជូនសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅក្បែរនោះ។

របាយការណ៍ថ្មីបំផុតមួយចេញផ្សាយដោយក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌាបាននិយាយថា កាលពីឆ្នាំមុន មានមនុស្សចំនួន ១៤៦.១៣៣នាក់បានស្លាប់ និង ៥០០.២៧៩ នាក់ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសឥណ្ឌា មានចំនួន ៥០១.៤២៣នាក់។

របាយការណ៍សុវត្ថិភាពចរាចរណ៍សកលឆ្នាំ២០១៥ ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក កាលពីឆ្នាំមុន ទោះជាយ៉ាងណាបានឱ្យដឹងថា ប្រទេសឥណ្ឌាមានចំនួនជាង ២០០.០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍៕

15bus-accident-varanasi4

មតិយោបល់