អង់គ្លេស: លោក Graham Brady ប្រធានសមាជិកឯកជនអភិរក្សបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា បេក្ខភាពនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអង់គ្លេស អាចជាលោកស្រី Theresa May ឬក៏លោកស្រី Andrea Leadsom ក្រោយពីលោក Michael Gove ត្រូវបានលុបឈ្មោះនៅក្នុងជុំទីពីរនៃការបោះឆ្នោតសមាជិកសភាសម្រាប់ការដឹកនាំនៃគណបក្សអភិរក្សនិយម។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅយប់ថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។
ក្រោយពីការបោះឆ្នោតប្រជាមតិដែលមានភាពមិនច្បាស់លាស់របស់ចក្រភពអង់គ្លេស ក្នុងការចាកចេញពីសហភាពអឺរ៉ុប គឺប្រទេសនេះកំពុងតែខិតជិតទៅរកការជ្រើសរើសនាយករដ្ឋមន្រ្តីក្រោយរបស់ខ្លួន ជាមួយនឹងចំនួនបេក្ខជនឈរឈ្មោះចំនួនបីរូបផងដែរ៕

មតិយោបល់