ព័ត៌មានជាតិ

រថយន្ត ខ.ម បុកគ្នាជាមួយរថយន្ត កាមរីបាឡែន ជ្រុលបុកជញ្ញាំងថ្ម ខូចខាតរៀងៗខ្លួន

(បាត់ដំបង)៖ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង០៧:៣០នាទី យប់ នៅចំណុចមុខអាស្រម យាយសំ លើភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក មានគ្រោះថ្នាក់ចរាចរ កើតឡើង ០១ករណី រវាងរថយន្ត និងរថយន្ត បើបរបញ្ច្រាស់ទឹសគ្នា។

រថយន្តកាមរីបាឡែន ពាក់ផ្លាកលេខ ខ.ម 2.4168 ពណ៍ត្រេអ៊ី បើកបរដោយ ឈ្មោះ ជឿន នេត្រា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរយោធា បច្ចុប្បន្នរស់នៅ ភូមិចម្ការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បើកបរពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុខាងលើ បានគៀជាមួយ រថយន្តកាមរីបាឡែន ពាក់ផ្លាកលេខ ភ្នំពេញ 2X 4752 ពណ៍ទឹកប្រាក់ បើកបរដោយ ឈ្មោះ អ៊ុក សុខឃៀន ភេទប្រុស អាយុ ៣៥ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ដែលបើកបរ ពីត្បូងទៅជើង ប៉ះគ្នា ហើយវេចង្កូត ទាញក្បាលឡាន ហួសទៅបុកជញ្ញាំងថ្ម រៀងៗខ្លួន និងខូចខាតរថយន្តខាងមុខទាំងសងខាង ប៉ុន្តែមិនបណ្តាលឲ្យ រងរបួសមនុស្សណាម្នាក់ឡើយ ក្រោយពីសម្ថកិច្ច ចុះទៅជួយសម្រួល ដល់កន្លែងកើតហេតុ ម្ចាស់រថយន្ត សុខចិត្តយករថយន្ត ទៅធ្វើខ្លួនឯងរៀងៗខ្លួន ដើម្បីបញ្ចប់រឿង ផងដែរ៕

photo_2016-04-16_22-05-12 photo_2016-04-16_22-04-39 photo_2016-04-16_22-04-43 photo_2016-04-16_22-04-47 photo_2016-04-16_22-04-52 photo_2016-04-16_22-04-55 photo_2016-04-16_22-04-58 photo_2016-04-16_22-05-04 photo_2016-04-16_22-05-09

មតិយោបល់