(គ្វីតូ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់បំផុត រហូតដល់ទៅ ៧,៨ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារប្រទេស អេក្វាទ័រ ស្ថិតនៅតំបន់ទ្វីបអាមេរិកកណ្តាល បានបណ្តាលឲ្យមនុស្ស ២៨នាក់ហើយស្លាប់ និង រាប់ពាន់នាក់ទៀតរងរបួស ដែលធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភថា នឹងអាចមានអ្នកស្លាប់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។
រហូតមកដល់ពេលនេះអាជ្ញាធរកំពុង តែចេញប្រតិបត្តិការជួយសង្គ្រោះប្រជាជន ដែលអាចនៅជាប់ ក្រោមអគារ និង លំនៅដ្ឋានដែលរលំ ស្របពេលដែលការប្រកាសអាសន្នបានធ្វើឡើង កាលពីប៉ុន្មាន ម៉ោងកន្លងទៅនេះ។ ព័ត៌មានលម្អិត នឹងមានការផ្សាយជូននាពេលបន្តបន្ទាប់ទៀត៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់