ព័ត៌មានអន្តរជាតិ

សិស្សស្រីអង់គ្លេសបីនាក់ចូលរួមក្រុម ISIS ត្រូវសម្លាប់នៅស៊ីរី

ស៊ីរីៈ សិស្សស្រីបីនាក់របស់សាលា Bethnal Green ដែលបានចូលរួមជាមួយក្រុម ISIS កាលពីឆ្នាំ ២០១៥ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។នេះបើយោងតាមសារព័ត៌មាន ហ៊ីនហួរចុះផ្សាយនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៦។

នាង Kadiza Sultana អាយុ ១៧ឆ្នាំ និងមិត្តរួមថ្នាក់របស់នាងពីរនាក់ផ្សេងទៀត មានអាយុ ១៥ឆ្នាំដូចគ្នា បានចាកចេញពីផ្ទះនៅភាគខាងកើតទីក្រុងឡុងកាលបីឆ្នាំ ២០១៥ដើម្បីចូលរួម ជាមួយក្រុមជ្រុលនិយម ហើយទាំង៣នាក់ បានរៀបការជាមួយក្រុមសកម្មប្រយុទ្ធ IS ក្នុងទីក្រុង រ៉ាហ្គា ។

នាង Halima Khanom បងប្អូនបង្កើតរបស់ Sultana បានប្រាប់ភ្នាក់ងារព័ត៌មាន ITV ថា ប្អូស្រីរបស់ខ្លួនស្រងាកចិត្តជាមួយនឹងជីវិតនៅទីនោះ ហើយមានគម្រោងវិលត្រឡប់ទៅអង់គ្លេសវិញ ប៉ុន្តែសំណាងអាក្រក់ នាងនិងមិត្តភក្តិត្រូវបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរុស្ស៊ីបាត់ទៅហើយ៕

syrian

មតិយោបល់