ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្ស៣០០នាក់ស្លាប់និងរងរបួសក្នុងការវាយប្រហាររ៉ុក្កែតនៅក្រុងអាឡិបប៉ូ

ស៊ីរីៈជនស៊ីវិល៤០នាក់ត្រូវបានសម្លាប់និងជាង២៥០នាក់ រងរបួសដោយសារការបាញ់រ៉ុក្កែតភេរវកម្ម Takfiri ទៅលើក្រុងអាឡិបប៉ូ។
បើតាមសារព័ត៌មានសិនហួដែលបានចុះផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា រ៉ុក្កែតភេរវករTakfiriបានកំណត់គោលដៅទៅសង្កាត់ Al-Furqan និងសាកលវិទ្យាល័យ Housing នៅអាឡិបប៉ូ ។

បើយោងតាមប្រភពពីសារព័ត៌មាន សាណា បានឲ្យដឹងថាជនស៊ីវិល២០នាក់ស្លាប់ជាង១៤០ នាក់រងរបួស។ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុក ជាពិសេសនៅក្នុងTwitter បានរាយការណ៍ថា ប្រទេសតួកគី និងក្រុមភេរវករគាំទ្រដោយអាមេរិកដែលគេហៅថា “ក្រុមឧទ្ទាមមធ្យម ” នៅតែបាញ់ផ្លោងគ្រាប់មីស៊ីល​ឋាននរកខានុន “Hell Cannon”ទៅលើជនស៊ីវិលនៅក្នុងរដ្ឋាភិបាលទីក្រុងអាឡេប៉ូ ។
មកទល់ពេលនេះមានមនុស្ស ៥០នាក់បានស្លាប់ ២៥០នាក់រងរបួស៕

មតិយោបល់