(តូក្យូ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៤១នាក់ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័រវាយប្រហារខេត្ត គូម៉ាម៉ូតុ នៃប្រជុំកោះគ្យូស៊ូ ភាគនិរតីប្រទេសជប៉ុន បូករួមទាំង ចំនួនមនុស្សស្លាប់ ០៩ នាក់ទៀតដែលបានបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រកាលពីពីរ ថ្ងៃមុន នៅតំបន់ដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៦។
បន្ថែមពីនេះ មនុស្សរងរបួសសរុបក៏បានកើនឡើងដល់ជាង ២,០០០នាក់ផងដែរ ដោយអាជ្ញាធរកំពុង តែបំពេញប្រតិបត្តិការជួយសង្គ្រោះ និង ព្យាបាលពួកគេជាបន្ទាន់។ ដោយឡែកលំនៅដ្ឋានប្រជាជន ស្ថិតនៅខេត្ត គូម៉ាម៉ូតុ នៃប្រជុំកោះ គ្យូស៊ូ នោះចំនួន ១,៧០០ខ្នង បានទទួលរងការបំផ្លាញទាំងស្រុង៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់