ព័ត៌មានអន្តរជាតិ

លោក វ៉្លាឌីមៀ ពូទីន នឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរុស្ស៊ី នៅអាណត្តិក្រោយ

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា លោកនឹងឈរឈ្មោះ សម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅអាណត្តិក្រោយ ដែលនឹងធ្វើឲ្យលោកក្លាយជាមេដឹកនាំរុស្ស៊ី បម្រើការយូរជាងគេបំផុត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។

លោកពូទីន ដែលបានកាន់អំណាចអស់រយៈពេល ១៨ ឆ្នាំកន្លងមកនេះ ត្រូវគេរំពឹងថា នឹងទទួលបានជ័យជម្នះ ពីសំណាក់គូប្រជែង ដែលជាគណបក្សប្រឆាំងនឹងរូបលោក។

ថ្លែងក្នុងអំឡុងពេលធ្វើទស្សនកិច្ច ទៅកាន់រោងចក្ររថយន្តមួយ នៅទីក្រុង Nizhny Novgorod លោក ពូទីន បាននិយាយថា ខ្លួននឹងឈរឈ្មោះជាបេក្ខភាព នៅអាណត្តិថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់រុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ៕

មតិយោបល់