ព័ត៌មានជាតិ

លោកយាយវ័យចំណាស់ម្នាក់ស្លាប់ជាច្រើនថ្ងៃ ពេលធំក្លិនទើបភ្ញាក់ផ្អើល

ភ្នំពេញ: លោកយាយវ័យចំណាស់ម្នាក់ ដេកស្លាប់ជាច្រើនថ្ងៃ សង្ស័យជាករណីខ្យល់គរ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៤៥ នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពលោកយាយរងគ្រោះមានឈ្មោះ ហឹម វណ្ណី ភេទស្រី អាយុ៧៤ឆ្នាំ មុខរបរអ្នករើសអេតចាយ មានទីលំនៅកន្លែងកើតហេតុខាងលើ។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុដោយមានក្លិនស្អុយអសោច ចេញពីបន្ទប់ស្រ្ដីរងគ្រោះ អ្នកជិតខាងបាននាំគ្នាគាស់បន្ទប់មើល ក៏ស្រាប់តែប្រទះឃើញស្ដ្រីដូចខាងលើ ដេកស្លាប់មានសភាពស្អុយរលួយទៅហើយ ភ្លាមៗនោះក៏បានរាយការណ៍ទៅដល់សមត្ថកិច្ច។

ក្រោយពីធ្វើកោសល្យវិច្ឆ័យរួចមកខាងសមត្ថកិច្ចបានសន្និដា្ឋនថា ស្ដ្រីខាងលើពិតជាស្លាប់ដោយសារខ្យល់គរ ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណី៕

មតិយោបល់