ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់មនុស្ស៧នាក់ករណីហិង្សាបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ

បាត់ដំបង: កាលពីថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង៤និង១៣នាទី នៅចំណុច ភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែខេត្តបាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(ប្រេីប្រាស់កាំបិតពូថៅកាប់និងគប់ម៉ូតូ)ចំនួន០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៧នាក់មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។

សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២២វេលាម៉ោង០៣និង០៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែឧសភាឆ្នាំ២០២២នៅចំណុចភូមិដំណាក់ហ្លួងសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបងក្រុមជនសង្ស័យខាងលើបានធ្វេីសកម្មភាពប្រេីប្រាស់កាំបិតនិងពូថៅកាប់ទៅលេីជនរងគ្រោះនិងម៉ូតូរបស់ជនរងគ្រោះឈ្មោះយ៉ានហ្វាដេលភេទប្រុសអាយុ១៥ឆ្នាំមានទីលំនៅភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងខេត្តបាត់ដំបងរួចក៏បានរត់គេចខ្លួន។

នៅក្រោយពេលកេីតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហេីយឆ្លងតាមរយ:ការស្រាវជ្រាវទេីបសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
-*វត្ថុតាងដកហូតរួមមាន៖
-កាំបិតចំនួន០២ដេីម
-ពូថៅចំនួន០១
បច្បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់