ថៃៈ កងទ័ពថៃនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា អាជ្ញាធរបានចាប់ឃុំខ្លួនមនុស្សជាច្រើននាក់ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ៤ នាក់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងនោះមានទាំង ភ្ញៀវទេសចរផងដែរ នៅរមណីយដ្ឋានហួហ៊ីន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។
ហេតុការណ៍ផ្ទុះនេះ បានកើតទ្បើងកាលពីសប្តាហ៍មុន ថ្ងៃបន្ទាប់ពីប្រជាជនថៃ បានបោះឆ្នោតដើម្បីទទួល យករដ្ឋធម្មនុញ្ញគ្រាំទ្រដោយពួកយោធា ក្នុងការត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតនៅចុងឆ្នាំ ២០១៧។
រហូតមកទល់ពេលនេះ មិនអាចស្វែងរកក្រុមណាមួយឲ្យទទួលខុសត្រូវបានទេ បើទោះបីជាប៉ូលិស និង រដ្ឋាភិបាលបានធ្វើការរួមគ្នាជាមួយក្រុមស៊ើបអង្កេតអន្តរជាតិ ជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនេះក៏ដោយ នៅតែមិនអាចកំណត់ឲ្យច្បាស់លាស់បាន ។
ក្រុមអ្នកវិភាគបាននិយាយថា ការសង្ស័យនឹងចៀសមិនរួចធ្លាក់ មកលើពួកសត្រូវនៃរបបយោធាទាក់នងនឹង លទ្ធផលប្រជាមតិ ឬអ្នកបះបោរពីបណ្តាខេត្តមូស្លីមនៅភាគខាងត្បូងប្រទេស៕
មតិយោបល់