រុស្ស៊ីៈ គណៈប្រតិភូតួកគីមួយរូប បានស្ថិតនៅក្នុងរុស្ស៊ី កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីស្ថានភាពប្រទេសស៊ីរី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការវាយប្រហារដែលគាំទ្រដោយរុស្ស៊ី នៅទីនោះ បានបង្ខំឱ្យប្រជាជនស៊ីរីរាប់ម៉ឺននាក់ បន្ថែមទៀតរត់ភៀសខ្លួន ឆ្ពោះទៅប្រទេសតួកគី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។
ហេតុការណ៍នេះ គឺជាការវិវឌ្ឍន៍មួយ ជាក់ស្ដែងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅភាគខាងជើងប្រទេសស៊ីរី ក្បែរព្រំដែនជាមួយតួកគី បានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់ ៨ នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងកុមារផងដែរ។
ប្រទេសតួកគី ទទួលបានប្រជាជនស៊ីរីចំនួន ៣,៧ លាននាក់ហើយ ដែលជាចំនួនជនភៀសខ្លួនធំបំផុត នៅលើពិភពលោក។
ពាក់ព័ត៌មាននឹងបញ្ហានេះ ប្រធានាធិបតីតួកគីលោក Tayyip Erdogan បាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួនមិនអាចគ្រប់គ្រងការហូរចូលថ្មីបានទេ ហើយកំពុងជំរុញឱ្យរុស្ស៊ី បញ្ឈប់ការវាយប្រហារនៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរី៕

មតិយោបល់