បរទេសៈ បើតាមមន្រ្តីជាន់ខ្ពស់នាយកដ្ឋានកិច្ចការបរទេសហ្វីលីពីន បានឲ្យដឹងថា ប្រទេស ហ្វីលីពីន នឹងស្វែងរកការបង្កើតទំនាក់ទំនងថ្មីមួយដែលភ្ជាប់រវាងប៉ូលិសហ្វីលីពីន និងបណ្តាស្ថានទូតនានាក្នុងប្រទេស ដើម្បីធ្វើឲ្យប្រសើរឡើងនូវការការពារភ្ញៀវទេសចរបរទេស និងជនបរទេស។
យោងតាមសារព័ត៌មាន Koreatimes ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Alex V. Lamadrid ជំនួយការពិសេសនៃការិយាល័យសន្តិសុខស៊ីវិល និងកុងស៊ុល នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន យ៉ុនហាប់ថា «នៅពេលនេះ យើងមានផែនការដើម្បីបង្កើតឡើងចំណុចទាក់ទងមួយដែលនឹងក្លាយជាចំណុចទំនាក់ទំនងសំខាន់នៅពេលដែលមានហេតុការណ៍ណាមួយកើតឡើងពាក់ព័ន្ធនឹងបរទេស ដូច្នេះប្រព័ន្ធនេះវានឹងធ្វើមានការសម្របសម្រួលប្រសើរឡើងរវាងក្រសួងរបស់ខ្ញុំ ស្ថានទូតបរទេស និងទីភ្នាក់ងារប៉ូលិស»៕

មតិយោបល់