រតនគីរីៈ ក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាបរថយន្តដឹកឈើប្រណីតៗឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវរួចមក ថ្មីៗនេះសកម្មភាពដឹកឈើប្រណីតទាំងនោះបាននិងកំពុងកក្រើកឡើងវិញទៀតហើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ គេសង្កេតឃើញរថយន្តម៉ាកតូរីសបានជាច្រើនគ្រឿង បានសម្រុកដឹកឈើប្រណីតចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងគគ្រឹកគគ្រេង ដែលត្រូវបានគេដឹងថាជាឈើរបស់ថៅកែម្នាក់ឈ្មោះ មីមី ដែលមានឥទ្ធិពលក្នុងការដឹកឈើខាងលើ។ ប៉ុន្តែទោះបីជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់មានចំណាត់ការក្នុងការបង្ក្រាប់ឈើទាំងនេះនៅឡើយទេ៕
មតិយោបល់