ភ្នំពេញៈ នៅមុននេះបន្តិចវេលាម៉ោង៩និង៣០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ នៅចំណុចភូមិប៉ប្រ៉ក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈដែលក្រុមជនសង្ស័យប្រមូលផ្ដុំគ្នាបម្រុងចេញធ្វើសកម្មភាពប្លន់។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោម៤នាក់ រួមនឹងដកហូតបានវត្ថុតាងរួមមាន៖ កាំភ្លើងខ្លីម៉ាកK54មួយដើម ម៉ូតូ១គ្រឿង ដាវ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់ធ្វើសកម្មភាពប្លន់មួយចំនួនទៀត៕
ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ ៖
មតិយោបល់