ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តហ្វរ៉េន័របុកម៉ូតូ២គ្រឿង ស្លាប់និងរបួស៦នាក់

ព្រះសីហនុ: យ៉ាងហោចណាស់មានមនុស្សប្រុស ស្រី ក្មេង ចាស់ ៦នាក់ បានស្លាប់ និងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកជាមួយម៉ូតូ២គ្រឿង។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុច មុខប៉ុស្តិ៍រដ្ឋាល ឃុំជើងគោ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះបណ្តាលឲ្យក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និង៥នាក់ទៀតបានរងរបួសធ្ងន់ ខណ:ជនរងគ្រោះបានបើកម៉ូតូដឹកកូនៗទៅរៀន។

ប្រភពបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាកហ្វរ៉េន័រ4Runner ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ២A-៤០២៨ អ្នកបើកបរមិនស្គាល់ឈ្មោះបានរត់គេចខ្លួន ក្រោយពេលកើតហេតុ។

អ្នករងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ ចំណែកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូ ត្រូវបាននគរបាលអូសយកទៅរក្សាទុក៕

មតិយោបល់