បរទេស៖ ការស្លៀកសម្លៀកបំពាក់ដែលហាលនៅក្រោមម្លប់មិនបានស្ងួតល្អ អាចបង្កឲ្យមានហានិភ័យដល់សុខភាព ជាពិសេសចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ ឬជំងឺហឺត។
បុរសម្នាក់ដែលមានឈ្មោះថា Craig Mather រស់នៅទីក្រុង Bolton ភាគខាងលិចប្រទេសអង់គ្លេស បានកើតជំងឺសួត ដោយសារតែស្លៀកសម្លៀកបំពាក់ដែលហាលមិនបានស្ងួតល្អ។ ការស្លៀកសម្លៀកបំពាក់នៅមានសំណើម ធ្វើឲ្យមេរោគផ្សិតមានឱកាសកើតឡើងកាន់តែច្រើន ដែលហេតុនាំឲ្យគាត់ឆ្លងមេរោគសួតធ្ងន់ធ្ងរ។
តែទោះជាយ៉ាងណា គ្រូពេទ្យបានណែនាំថា គាត់ត្រូវតែឈប់ស្លៀកសំលៀកបំពាក់ដែលហាលមិនស្ងួតទៀតទៅ បើពុំដូច្នោះទេ សុខភាពរបស់គាត់នឹងកាន់តែធ្ងន់ធ្ងរឡើង ព្រោះសម្លៀកបំពាក់ដែលមានជាតិសំណើម ៣០% និងក្លាយទៅជាបរិស្ថានដ៏ល្អសម្រាប់ពពួកមេរោគ។
បើយោងតាមអ្នកជំនាញបានផ្តល់អនុសាសន៍ថា បើចង់ឲ្យមានសុខភាពល្អឡើងវិញ គួរតែបញ្ឈប់ការស្លៀកសំលៀកបំពាក់ដែលហាលមិនស្ងួត នៅក្នុងរយៈពេល ១២ ខែ។
ម្យ៉ាងវិញទៀត មនុស្សដែលមានជំងឺអេដស៏, អ្នកជំងឺដែលធ្វើការព្យាបាលដោយសារធាតុគីមី ឬអ្នកដែលបញ្ហាប្រព័ន្ធភាពស៊ាំ គឺប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគសួត ដែលបង្កឡើងដោយពពួកផ្សិត។ នៅមានករណីមួយចំនួនទៀត អាចធ្វើឲ្យខូចសួតធ្ងន់ធ្ងររហូតដល់ស្លាប់បាន ដូច្នេះហើយអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យស្លៀកសម្លៀកបំពាក់ដែលហាលស្ងួត ១០០%៕
មតិយោបល់