ចិន: និយតករ SOE កំពូលរបស់ប្រទេសនេះបានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសចិនបានបង្កើតឡើងជាសហគ្រាសគ្រប់គ្រងដោយរដ្ឋថ្មី (SOE) ដែលមានឯកទេសក្នុងការអភិវឌ្ឍម៉ាស៊ីនយន្តហោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៦នេះ។
ទ្រព្យសម្បត្តិរបស់គណៈកម្មាការត្រួតពិនិត្យនិងរដ្ឋបាលកម្មសិទ្ធរដ្ឋនៃក្រុមប្រឹក្សារដ្ឋ (SASAC) នឹងផ្តល់ទុនសម្រាប់ក្រុមហ៊ុនថ្មី នេះបើយោងតាមសេចក្តីថ្លែងការណ៍ពី SASAC ។
ម៉ាស៊ីនយន្តហោះគឺស្ថិតក្នុងចំណោមគម្រោងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏សំខាន់ ដែលបានចុះនៅក្នុងបញ្ជីនៅក្នុងផែនការប្រាំឆ្នាំលើកទី១៣ (២០១៦-២០២០) របស់ប្រទេសចិន៕
មតិយោបល់