ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានហានិភ័យនៃសង្គ្រាមត្រជាក់ ចំពោះពិភពលោក បើនៅតែបន្តផ្គើនដាក់ប្រទេសខ្លួន

រុស្ស៊ីៈ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអូស្ត្រាលី លោក Grigory Logvinov កាលពីថ្ងៃពុធ បាននិយាយថា សង្គ្រាមត្រជាក់នឹងកើតមានជាថ្មី សម្រាប់ពិភពលោក នៅក្នុងករណីដែលបណ្ដាប្រទេសលោកខាងលិច នៅតែបន្តយុទ្ធនាការរបស់ពួកគេ ដើម្បីប្រឆាំង ជាមួយទីក្រុងមូស្គូ ពាក់ព័ន្ធនឹងការវាយប្រហារសារធាតុគីមីពុលលើអតីតមន្ត្រីចារកិច្ចរុស្ស៊ី ក្នុងទឹកដីចក្រភពអង់គ្លេស។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុង Canberra លោក Logvinov បាននិយាយថា «យុទ្ធនាការប្រឆាំងរុស្ស៊ីរបស់ប្រទេសលោកខាងលិច នៅពេលនេះ គឺគ្មានបានផលប្រយោជន៍អ្វីទ្បើយ ហើយបើនៅតែបន្តធ្វើវាទៀតនោះ នឹងនាំពិភពលោកទៅរកហានិភ័យនៃសង្គ្រាមត្រជាក់»។

សូមជំរាបថា បើទោះបីមានលើកទ្បើងពីបណ្ដាប្រទេសជាច្រើន ជុំវិញការពាក់ព័ន្ធរបស់ទីក្រុងម៉ូស្គូ អំពីការបំពុលសម្លាប់មន្ត្រីចារកិច្ចខ្លួនយ៉ាណាក៏ដោយ ក៏រុស្ស៊ីបានធ្វើការបដិសេធថា ខ្លួនមិនបានចូលរួមចំណែក នៅក្នុងរឿងនេះទ្បើយ៕

មតិយោបល់