វៀតណាមៈ ក្រុមជួយសង្គ្រោះ បានឲ្យដឹងថា ខណៈនេះ យន្តហោះ CASA របស់វៀតណាម រួមនឹងសាកសព ៩នាក់ ត្រូវបានរកឃើញហើយ ក្រោយពី បាត់ដំណឹងទៅ កាលពីរសៀលថ្ងៃព្រហស្បតិ៍។ នេះបើតាមរយៈ សារព័ត៌មាន ណៃថាម ចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦។
ក្រុមសង្គ្រោះកងទ័ពអាកាសវៀតណាម បាននិយាយថា បំណែកយន្តហោះ ដែលបានរកឃើញនោះ រួមមានដូចជា កង់យន្តហោះ កៅអី កាបូប និងគ្រឿងសម្ភារៈមួយចំនួនទៀត ត្រូវបានគេស្រង់ចេញពីក្នុងដែនសមុទ្រ Bach Long Vi នៃទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាម៕
មតិយោបល់