វៀតណាម: យោងតាមប្រភពដែលបានផ្តល់ដោយអាជ្ញាធរវៀតណាមបានអះអាងថា អ្នកនេសាទដែលមានឈ្មោះថា To Hong Ngoc ជាជនជាតិប្រទេសវៀតណាមដែលត្រូវបានគេសន្មត់ថា ត្រូវបានបាត់ខ្លួនក្នុងហេតុការណ៍បាញ់ប្រហារនេះដោយកងទ័ពជើងទឹកថៃ បានត្រឡប់មកដល់ផ្ទះវិញដោយសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរថៃបានចាប់ខ្លួនអ្នកនេសាទវៀតណាម ២៨នាក់និងបាញ់ពន្លិចទូករួចមក តំណាងមកពីអគ្គកុង ស៊ុលរបស់ក្រសួងការបរទេសវៀតណាម បានជួបជាមួយមន្ត្រីស្ថានទូតថៃនៅក្នុងទីក្រុងហាណូយ ដើម្បីតវ៉ាប្រឆាំងការប្រើអំពើហិង្សាប្រឆាំងនឹងអ្នកនេសាទវៀតណាមនិងស្នើសុំក្រសួងការបរទេសរបស់ប្រទេសថៃ ធ្វើការស៊ើបអង្កេតឧបទ្ទវហេតុនេះ៕
មតិយោបល់