ប៉េរូៈ ប៉ូលិសអាមេរិកខាងត្បូង បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១៦ នាក់ស្លាប់ នៅពេលដែលរថយន្តក្រុងរបស់ពួកគេ បានក្រឡាប់ នៅភាគខាងជើងប្រទេសប៉េរូ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៦។
បើតាមរបាយការណ៍របស់ប៉ូលិស បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរមួយនេះ បានបើករអិលធ្លាក់ផ្លូវ ដែលបណ្ដាលឲ្យក្រឡាប់ នៅទីក្រុងមួយនៃខេត្ត San Marcos ក្នុងតំបន់ Cajamarca ភាគខាងជើងប្រទេស៕
មតិយោបល់