ឥណ្ឌូនេស៊ីៈ អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឲ្យមានទឹកជំនន់ នៅខេត្ត Central Java ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ដោយសរុបមនុស្ស ៣០០ នាក់ហើយ ត្រូវបានគេជម្លៀសចេញ និងនាំយកទៅកាន់ជម្រកទីតាំងវិហារអ៊ីស្លាមមួយ ដើម្បីសុវត្ថិភាព ខណៈដែលមនុស្ស ០២នាក់ទៀត កំពុងបាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន globaltimes ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Nugroho បាននិយាយថា ចំនួនទឹកជំនន់ដ៏ធំ បាននាំយកនូវភក់យ៉ាងច្រើន វាយប្រហារលើភូមិ Purwosari ក្នុងស្រុក kendal កាលពីវេលាម៉ោង ៤ រសៀល (ម៉ោងនៅទីក្រុងហ្សាកាតា)។
ផ្ទះប្រាំបីខ្នង ត្រូវបានទឹកហូរកួចនាំទៅឆ្ងាយ ខណៈដែលបីខ្នងផ្សេងទៀត ត្រូវបានបំផ្លាញដោយទឹកជំនន់នោះ។
សូមជំរាបថា ឥណ្ឌូនេស៊ីជាញឹកញាប់ តែងត្រូវបានវាយប្រហារដោយទឹកជំនន់ និងការបាក់ដី ក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង៕
មតិយោបល់