ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: រាជអាជ្ញាទីក្រុងប៉ារីស នឹងបើកការស៊ើបអង្កេតករណីឃាតកម្មនិងប៉ុនប៉ងមនុស្សឃាត ចំនៅថ្ងៃបុណ្យជាតិ Bastille Day

បារាំង: បន្ទាប់ពីមានករណីវាយប្រហារភេរវកម្មយ៉ាងធ្ងន់ធ្ងរ ដែលបានបណ្តាលឲ្យមនុស្សស្លាប់និងរង របួសប្រមាណ ១២៧នាក់ ការិយាល័យព្រះរាជអាជ្ញាទីក្រុងប៉ារីស នឹងបើកការស៊ើបអង្កេតករណីឃាតកម្មនិងប៉ុនប៉ងមនុស្សឃាត នៅក្នុងក្រុមដែលបានរៀបចំគម្រោងសមគំនិតជាមូួយនឹងភេរវករ ចំនៅថ្ងៃបុណ្យជាតិ Bastille Day នៅប្រទេសបារាំង។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

ទិវាបុណ្យ Bastille Day ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ កក្កដា នៅក្នុងតំបន់និយាយភាសាបារាំង ព្រមទាំងនៅ ទូទាំងទីក្រុងប៉ារីស, ទីក្រុងឡុងដ៍ និងនៅជុំវិញពិភពលោកផងដែរ។ ព្រឹត្តការណ៍នេះបង្ហាញថា ការចាប់ផ្តើមនៃការបដិវត្តន៍ បារាំងជាង ២០០ឆ្នាំ នៅក្នុងប្រតិទិននៃព្រឹត្តិការណ៍របស់ជាតិ ដោយមានការប្រារព្ធពិធីរួមទាំងការដង្ហែក្បួនយោធាផងដែរ។

សូមជម្រាបថា ជនបរទេសបារាំងនៅទូទាំងពិភពលោក នៅកន្លែងជាច្រើនទៀត ដូចជាទីក្រុង New Orleans, ទីក្រុងញូវយ៉ក, ទីក្រុងស៊ីដនី, ទីក្រុង Perth, ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី នឹងត្រូវប្រារព្ធព្រឹត្តិការណ៍នេះ។ ក្រៅពីនេះមានប្រារព្ធពិធីគួរឱ្យ​កត់​សម្គាល់នៅអឺរ៉ុប រួមមាន បែលហ្ស៊ិក, ហុងគ្រី, ឥណ្ឌា, អៀរឡង់, នូវែលសេឡង់និងគ្រប់ទីកន្លែងដែលមានឥទ្ធិពល​បារាំង​៕

មតិយោបល់