ព័ត៌មានសុខភាព

គួរទទួលទានពងទានៅពេលណាទើបល្អ ហើយមិនប៉ះពាល់ដល់សុខភាព!

ពងទា គឺជាអាហារមួយប្រភេទដែលមានការពេញនិយមបំផុតសម្រាប់គ្រប់ក្រុមគ្រួសារ ក៏ព្រោះតែវាងាយស្រួលក្នុងការចម្អិន ហើយសម្បូរវីតាមីនជាច្រើនសម្រាប់រាងកាយ។ ប៉ុន្តែ តើអ្នកដឹងទេថា តើគួរតែទទួលទានពងទាននៅពេលណា? ហើយពងទាផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់រាងកាយ?

ពងទាផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន

នៅក្នុងពងទាកូនមួយគ្រាប់ មានថាមពល ១៨២ កាឡូរី, ប្រូតេអ៊ីន ១៣,៦ ក្រាម, ជាតិខ្លាញ់ ១២.៤ ក្រាម, កាល់ស្យូម ៨២ មីលីក្រាម, ផូស្វ័រ ២១២ ក្រាម និង កូឡេស្តេរ៉ុល ៦០០មីលីក្រាម។ មិនតែប៉ុណ្ណោះ នៅមាន វីតាមីន A, វីតាមីន B, វីតាមីន C, ជាតិដែក, បេតាការ៉ូទីន…។

បន្ទាប់ពីការទទួលទានរយៈពេល ១០ ទៅ ១២ ម៉ោង ថាមពលដែលបានមកពីពងទាអាចជួយបង្កើនដល់សកម្មភាពរាងកាយ។ តែទោះជាយ៉ាងណា អាហារនេះពិបាករំលាយ ដោយសារតែជាតិកូឡេស្តេរ៉ុល និង ប្រូតេអ៊ីន មានកម្រិតខ្ពស់ ដូច្នេះអ្នកគួរតែបរិភោគនៅពេលព្រឹកព្រលឹម។

ផ្ទុយទៅវិញ នៅក្នុងពេលល្ងាច អ្នកមិនគួរបរិភោគអាហារនេះទេ ព្រោះវាពិបាកក្នុងការរំលាយ ហើយធ្វើឲ្យអ្នកងាយនឹងហឺមពោះថែមទៀត។

តើអ្នកណាខ្លះគួរបរិភោគពងទា?
– មនុស្សពេញវ័យដែលមានសុខភាពល្អ៖ អាចបរិភោគពងទាជារៀងរាល់ថ្ងៃ ប៉ុន្តែមិនត្រូវបរិភោគច្រើនពេកទេ។ ផ្ទុយទៅវិញ ចំពោះអ្នកធាត់, មនុស្សចាស់, អ្នកជំងឺទឹកនោមផ្អែម, ជំងឺសៃឈាមបេះដូង គួរកំណត់ការញ៉ាំឲ្យបានត្រឹមត្រូវ។
– អ្នកស្គមចង់ឡើងទម្ងន់៖ ពងទា គឺជាជម្រើសដ៏ល្អសម្រាប់មនុស្សដែលចង់ឡើងទម្ងន់ ហើយរាងកាយគ្មានជាតិខ្លាញ់។
– ក្មេងលើអាយុ ៥ឆ្នាំ៖ កុមារស្ថិតនៅក្នុងវ័យនេះ អាចទទួលទានពងទាជារបបអាហារបាន។ ប៉ុន្តែ រាល់ពេលត្រូវញ៉ាំតែមួយចំហៀង ហើយក្នុងមួយសប្តាហ៍ញ៉ាំតែ ២ដងបានហើយ ព្រោះប្រព័ន្ធរំលាយអាហារកុមារនៅខ្សោយ។
– ស្ត្រីមានផ្ទៃពោះត្រូវការសារធាតុចិញ្ចឹម៖ ជាទូទៅ ពងទាជាអាហារដែលមានជីវជាតិខ្ពស់ ដូច្នេះវាល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែ អ្នកត្រូវចង់ចាំផងដែរថា មិនគួរបរិភោគពងទារាល់ថ្ងៃនោះទេ។

ចំពោះស្ត្រី គួរបរិភោគពងទា ២គ្រាប់ ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែមិនត្រូវបរិភោគក្នុងពេលតែមួយនោះទេ។ នៅពេលបរិភោគអ្នកមិនគួរបរិភោគជាមួយជីពងទាកូនឡើយ ដោយសារតែបន្លែនេះ បង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។

អ្នកជំនាញបានផ្តល់អនុសាសន៍ថា ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ គួរតែយកចិត្តទុកដាក់ចំពោះការបរិភោគពងទា ព្រោះវាមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ នៅពេលដែលញ៉ាំច្រើន កូនកើនមកមានផ្ទុកកូឡេស្តេរ៉ុលខ្ពស់។

ហេតុនេះត្រូវចាំថា ក្នុងដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ ការផ្ទុកថាមពលច្រើនពេកគឺមិនល្អឡើយ៕

duck egg

មតិយោបល់