អាមេរិកៈ អ្នកនាំពាក្យព្រលានយន្តហោះអន្តរជាតិ នៅទីក្រុង Los Angeles បាននិយាយថា ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines របស់កូរ៉េខាងត្បូង បានហោះត្រឡប់មកទីក្រុង Los Angeles វិញកាលពីថ្ងៃអង្គារ បន្ទាប់ពីមានចេញផ្សែង។ នេះបើយោងតាមរយៈ Daily Mail ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
ជើងហោះហើរ Asiana Flight 201 ដែលហោះទៅកាន់ទីក្រុងសេអ៊ូល បានចុះចតនៅព្រលានយន្តហោះ អន្តរជាតិទីក្រុង Los Angeles ប្រហែលម៉ោង ៧ និង៤៥នាទីយប់ ក្រោយចេញផ្សែងពីកាប៊ីនយន្ដហោះ៕

មតិយោបល់