ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះសង្ឃវត្តព្រះពុទ្ធឃោសាចារ្យផ្តល់ទេយ្យទានដល់អនុសាខាកាកបាទក្រហមខណ្ឌដូនពេញ

(ភ្នំពេញ)៖អនុសាខាកាកបាទក្រហមខណ្ឌ ដូនពេញបានទទួលទេយ្យទានពីព្រះគ្រូ សិរីមង្គល ទួត ម៉េងឈុន ព្រះគ្រូសូត្រ ស្តាំគង់នៅនៅវត្តព្រះពុទ្ធឃោសាចារ្យ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញក្រោមការចុះមកទទួលផ្ទាល់ពីលោកគួច ចម្រើន ប្រធានកិត្តិយសអនុសាខាកាកបាទខណ្ឌនិងជាអភិបាលខណ្ឌដើម្បីយកទៅចែកជូនជនក្រីក្រនៅមូលដ្ឋានបន្តទៀត។

ព្រះគ្រូសូត្រស្តាំគង់នៅវត្តព្រះពុទ្ធឃោ សាចារ្យហៅវត្តចិនដំដែកខាងត្បូងមិនត្រឹមតែប្រគល់ទេយ្យទានជូនដល់អនុសាខាកាកបាទក្រហមខណ្ឌដូនពេញប៉ុណ្ណោះទេថែមទាំងមានការចែកអំណោយដល់ជនក្រីក្រ ចាស់ជរា ចំនួន15គ្រួសារថែមទៀតនៅក្នុងវត្តឃោសាចារ្យតែម្តងកាលពីរសៀលថ្ងៃទី១២ខែមេសា កន្លងទៅនេះ។

ព្រះគ្រូសូត្រស្តាំទួត ម៉េងឈុន បានមានពុទ្ធដីការថាអំណោយដែលបានចែកជូនដល់ជនក្រីក្រនិងចាស់ជរាចំនួន១៥គ្រួសារនាពេលនោះរួមមានក្នុង១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេះ ទឹកក្រូច៥កំប៉ុ ងទឹកសុទ្ធ៥ដបស្ករស២គីឡូក្រាមនិងថវិកា៧ម៉ឺនរៀល។ចំណែកទេយ្យទានដែលបានផ្តល់ជូនដល់អនុសាខាកាកបាទក្រមខណ្ឌដូនពេញដើម្បីយកទៅចែករំលែកដល់ជនក្រីក្រនៅក្នុងមូលដ្ឋានបន្តទៀតនោះរួមមានមី២០កេះ សម្ភារ:ប្រើប្រាស់១៦សម្រាប់និងបច្ច័យ១លាន៥សែនរៀល។ដែលគិតជាថវិកាសរុបចំនួន១១លាន៥សែនរៀល។

ជាមួយគ្នានោះដែរលោកគួច ចម្រើន ប្រ ធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌដូនពេញនិងជាអភិបាលខណ្ឌបាន ថ្លែងអំណរព្រះគុណនិងសូមអរគុណចំពោះព្រះសង្ឃ គណ:កម្មការ អាចារ្យនិងពុទ្ធបរិសាទទាំងអស់ជាពិសេសព្រះគ្រូសូត្រស្តាំទួត ម៉េងឈុន តែងតែឧបត្ថមនូវទេយ្យទានជាញឹកញ៉ាប់ដល់អនុសាខាកាកបាទក្រហមខណ្ឌដូនពេញដើម្បីយកទៅចែកជូនដល់ជនក្រីក្រ ចាស់ជរានៅក្នុងមូលដ្ឋានបន្តទៀត៕

photo_2016-04-18_11-02-04 photo_2016-04-18_11-02-06 photo_2016-04-18_11-02-09 photo_2016-04-18_11-02-11 photo_2016-04-18_11-02-12 photo_2016-04-18_11-02-13 photo_2016-04-18_11-02-14

មតិយោបល់