ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: មន្ត្រីយោធាកម្ពុជា និងវៀតណាម បាញ់គ្នាស្លាប់ និងរបួស៣នាក់

តាកែវៈ ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចខេត្តតាកែវ បានប្រាប់ Post News មុននេះបន្តិចថា នៅយប់មិញនេះ មានមនុស្ស៣នាក់ បានស្លាប់ និងរបួស ដោយសារគ្រាប់កាំភ្លើងជាច្រើនគ្រាន់បានផ្ទុះឡើង ខណៈដែលសមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកបុរីជលសារ។

ប្រភពដដែលបានបញ្ជាក់ថា នៅម៉ោង៩៖៣០នាទី ថ្ងៃទី១៤ ខែកក្កដា យប់មិញនេះ មានករណីបាញ់តដៃគ្នាជាង២០គ្រាប់ រវាងមន្ត្រីយោធាកម្ពុជា និងកម្លាំងសមត្ថកិច្ចរដ្ឋបាលជលផល ជាមួយនឹងឈ្មួញជាជនជាតិវៀតណាម។

ប្រភពលើកឡើងទៀតថា គ្រាប់កាំភ្លើងជាង២០គ្រាប់ បានផ្ទុះយ៉ាងកងរំពងក្នុងភូមិបន្ទាយស្លឹក ឃុំជ័យជោគ ស្រុកបុរីជលសារ ខេត្តតាកែវ បានបណ្ដាលឲ្យមនុស្សម្នាក់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ និងពីរនាក់ផ្សេងទៀត ត្រូវរបួស ហើយដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។

ពាក់ព័ន្ធករណីនេះ នៅមិនទាន់មានប្រភពបញ្ជាក់ជាផ្លូវការពីអត្តសញ្ញាណរបស់អ្នកស្លាប់ និងរបួសនៅឡើយទេ។ យ៉ាងណាក៏ដោយ Post News នឹងផ្សាយជូនព័ត៌ពិស្ដារពេលក្រោយ៕

មតិយោបល់