កណ្តាលៈ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង១០នាទី ចំណុចភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អ៊ូន សុវណ្ណារ៉ា ភេទប្រុស អាយុ ០៨ឆ្នាំ មានលំនៅភូមិជ្រោយតាប៉ាឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានជំងឺទន់ដៃជើង)។
ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុខាងលើ ឪពុកម្តាយជនរងគ្រោះត្រលប់មកពីធ្វើការកាត់ដេរបានបាត់កូនប្រុស
ក៏នាំគ្នាដើររកតាមផ្លូវនឹងផ្ទះបងប្អូនតែរក ពុំឃើញហើយក៏បន្តដើររកតាមមាត់បឹង ស្ថិតនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ចម្ងាយពីផ្ទះប្រហែល ៣០ម៉ែត្រ ដោយមានការសង្ស័យក៍ចុះទៅរាវក្នុងទឹក ឃើញកូនប្រុសរបស់ខ្លួនលង់ទឹកបឹងខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ រួចស្រង់កូនយកមកផ្ទះ លុះដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទី លោកមេភូមិជ្រោយតាប៉ាបានរាយការណ៍មកប៉ុស្តិ៍នគរបាល
រដ្ឋបាលគគីរ។
ក្រោយទទួលបានពត៌មាន កម្លាំងនគរបាលប៉ុស្តិ៍គគីរ សហការជាមួយផ្នែកជំនាញស្រុកកៀនស្វាយ ក្រុមប្រឹក្សាឃុំមេភូមិ ពេទ្យឃុំចុះពិនិត្យ
សាកសពនិងបានបញ្ជាក់ថា ជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។
ការសន្និដ្ឋាន៖ លោកគ្រូពេទ្យឃុំ និងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ បានពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយលង់ទឹក ។
ពិនិត្យរួចបានប្រគល់សពកុមារារងគ្រោះឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់