ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិឆ្លងកាត់ចេញចូលតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបើប្រៀបធៀប និងឆ្នាំទៅកើនទ្បើងជាង៨ពាន់នាក់

(ស្វាយរៀង)៖ ក្នុងរយះពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺគិតពីថ្ងៃទី១៣.១៤.១៥.១៦មេសាភ្ញៀវទេសចរណ៍ដែលចេញចូលតាមច្រកទ្វារអន្តរជាតិបាវិតមានការកើនទ្បើងជាង៨ពាន់នាក់ បើប្រៀបធៀបទៅនិងបុណ្យចូលឆ្នាំថ្មី២០១៥កន្លងទៅនេះ។ យោងតាមមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងថានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៦នេះ ចំនួនភ្ញៀវទេសចរណ៍ដែលចេញចូលតាមច្រកទ្វារបាវិតមានកាកើនទ្បើងបើប្រៀបទៅនិងឆ្នាំ២០១៥ ក្នុងអំទ្បុងចូលឆ្នាំថ្មីដូចគ្នាដោយកាលពីឆ្នាំ២០១៥ មានភ្ញៀវទេសចរណ៍ចំនួន១៥២៣៩ នាក់ហើយឆ្នាំ២០១៦នេះ ចំនួនភ្ញៀវទេសចរណ៍មានចំនួន២៤២៣៥នាក់គឺកើនទ្បើង៨៩៩៦នាក់។ មន្ត្រីនៃមន្ទីរទេសចរណ៍បានបញ្ជាក់ទៀតថា មានភ្ញៀវបរទេសចូលមកកំសាន្តនៅប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិ បាវិតខេត្តស្វាយរៀង មានចំនួន៥ សញ្ជាតិ គឺ វៀតណាម កូរ៉េ ម៉ាឡេស៊ី ចិន និង ស៊ីងហ្គាពួរ ។ ហើយភ្ញៀវគ្រប់សញ្ជាតិបន្ទាប់ពីអញ្ជើញមកទស្សនាប្រាង្គប្រាសាទអង្គរវត្ត និង រមណីដ្ឋានធម្មជាតិនានា នៅក្នុងព្រះរាជណាចក្រកម្ពុជា ចេញទៅវិញតាមច្រកទ្វារអន្តរជាតិបាវិតនេះដែរ។ មន្ត្រីរូបនោះបានបញ្ជាក់ថា កក្តាដែលមានភ្ញៀវចេញចូលតាមច្រកទ្វាព្រំដែនអន្តរជាតិមានការកើនឡើងគឺមកពីប្រទេសកម្ពុជាយើង មានស្ថេរភាពល្អលើការងារសន្តិសុខ ហើយមានសក្កានុពលខាងវប្បធម៌ និងរមណីដ្ឋានធម្មជាតិល្អៗជាច្រើននៅគ្រប់តំបន់ទូទាំងប្រទេស សំរាប់ឲ្យភ្ញៀវទស្សនាកំសាន្ត ពិសេសសេវាស្នាក់នៅ និងការហូបចុកដោយមានតំលៃគួរសមជាងប្រទេសជិតខាង ។ ចំណែកឯប្រជាពលរដ្ននៅខេត្តស្វាយរៀងវិញក៏នាំគ្នាទៅលេងល្បែងប្រជាប្រិយខ្មែរនៅប្រាសាទព្រៃបាសាក់យ៉ាងសប្បាយរីករាយផងដែរ៕

photo_2016-04-18_11-52-53 photo_2016-04-18_11-52-54 photo_2016-04-18_11-52-55 photo_2016-04-18_11-52-57 photo_2016-04-18_11-52-58 photo_2016-04-18_11-52-59

 

មតិយោបល់