ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សជាង ១១០នាក់ស្លាប់ ដោយសាររលកកម្លៅខ្លាំងគ្របដណ្តប់ប្រទេសឥណ្ឌា

(ញូដេលី)៖ មន្ត្រីឥណ្ឌាបានបញ្ជាក់ប្រាប់ថា មនុស្សច្រើនជាង ១១០នាក់ហើយ បានស្លាប់ដោយសារវាយប្រហារដោយរលកកម្លៅពីព្រះអាទិត្យ នៅរដ្ឋTelangana និង Andhra ក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ចុងក្រោយនេះ។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៌មាន Hindustantime ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី ១៨ ខែមេសាឆ្នាំ ២០១៦។

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងបន្ថែមទៀតថា មនុស្សចំនួន ២៨នាក់បានស្លាប់ នៅស្រុក Mahabubnagar និង១១នាក់ទៀតបានស្លាប់នៅស្រុកMedak ដោយសារសីតុណ្ហភាពកើនទ្បើងខ្ពស់ ៤២ អង្សាសេឯណោះ។

គួរបញ្ជាក់ផងដែរថា សីតុណ្ហភាពក្នុងប្រទេសបានកើនឡើងខុសធម្មតា សម្រាប់សប្តាហ៍ដំបូងនៃខែមេសានេះ ដោយសារមានផ្នែកជាច្រើននៃតំបន់ក្នុងប្រទេស មានការកើនទ្បើងសីតុណ្ហភាពច្រើនជាងមុនរហូតដល់ទៅ ៥ អង្សាសេ។ អាជ្ញាធរឥណ្ឌាកំពុងតែ ព្រួយបារម្ភថា មនុស្សជាច្រើននាក់ទៀតនឹងអាចបាត់បង់ជីវិត ដោយសារមិនអាចស៊ូទ្រាំនឹងកម្តៅក្តៅ៕

photo_2016-04-18_11-45-01 photo_2016-04-18_11-45-03 photo_2016-04-18_11-45-00

មតិយោបល់