Cristiano Ronaldo បានទិញយកឡានស៊េរីថ្មីមួយគ្រឿងដែលមានឈ្មោះថា Bugatti មានតម្លៃដល់ទៅ១,៧លានផោន (ជាង២លានដុល្លារអាមេរិក) ដើម្បីជាការអបអរដែលឈ្នះពានរង្វាន់ Euro 2016។
ក្រោយពីជួយក្រុមជម្រើសជាតិឈ្នះពានរង្វាន់ Euro 2016 រួចមក ក្រុមកីឡាករជម្រើសជាតិព័រទុយហ្គាល់ទាំងអស់បានចែកផ្លូវគ្នា ដើរលំហែរកាយដើម្បីត្រៀមខ្លួនចូលលេងឱ្យក្លឹបអាជីពវិញ ក្នុងរដូវកាលថ្មីខាងមុខនេះ។ ខណៈដែលកីឡាករ Ronaldo វិញ កំពុងតែលំហែរកាយនៅឆ្នេរសមុទ្រIbiza ជាមួយគ្រួសាររបស់គេ។
អ្វីដែលគេកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះបានកុយម៉ង់ទិញឡាន Bugatti ស៊េរីថ្មីមួយគ្រឿង ដែលមានតម្លៃដល់ទៅជាង២លានដុល្លារអាមេរិកឯណោះ។ ឡានថ្មីនេះដែរ គឺ Ronaldo បញ្ជារទិញតាំងពីឈ្នះ Euro ភ្លាមមកម្ល៉េះ ប៉ុន្តែក្រុមហ៊ុនទើបតែយកមកឱ្យនៅពេលថ្មីៗនេះទេ។
ឡាន Bugatti មួយនេះ ត្រូវបានក្រុមហ៊ុនផលិតតែ៤៥០គ្រឿងប៉ុណ្ណោះ ដើម្បីដាក់លក់ក្នុងតម្លៃមួយយ៉ាងថ្លៃ ហើយមានតែមហាសេដ្ឋីទេដែលតែងតែទិញវាជិះ៕
មតិយោបល់