ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សំណុំរឿងស្រ្តីធ្វើការតាមផ្ទះជនជាតិឥណ្ឌូនេស៊ី២នាក់ ដែលត្រូវសម្លាប់យ៉ាងឃោឃៅកណ្តាលក្រុងហុងកុង កំពុងបើកការស៊ើបអង្កេត

ចិនៈ អតីតបុគ្គលិកធនាគារនៅក្រុងហុងកុង ឈ្មោះ Rurik jutting វ័យ ៣១ ឆ្នាំ ភេទប្រុស ជនជាតិអង់គ្លេស បានអះអាងថា ខ្លួនគ្មានកំហុសទេចំពោះឃាតកម្មលើស្ត្រីជនឥណ្ឌូនេស៊ីពីរនាក់ នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីការសាកសាកសួររបស់តុលាការ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។

តាមឯកសារតុលាការ បានឱ្យដឹងថា លោក jutting បានធ្វើការនៅធនាគារអាមេរិក Merrill Lynch ក្នុងទីក្រុងហុងកុង នៅមុនពេលចាប់ខ្លួន។ គាត់ត្រូវបានគេឃុំខ្លួនអស់រយៈពេលពីរឆ្នាំហើយ មុននឹងយកមកកាត់ទោស។

សូមជម្រាបថា ជនរងគ្រោះជាស្ត្រីជនជាតិឥណ្ឌូនេស៊ី ឈ្មោះ Sumarti Ningsih មានវ័យ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ Seneng Mujiasih វ័យ៣០ឆ្នាំ ធ្វើការជានារីបំរើការក្នុងផ្ទះ ត្រូវបានឃាតករសម្លាប់យ៉ាងសាហាវ នៅផ្ទះល្វែង Wan Chai។

បើតាមសម្ដីរបស់ប៉ូលិស បាននិយាយថា ជនរងគ្រោះម្នាក់ ត្រូវបានរកឃើញដោយមានការរបួសក និងកំប៉ះគូថ ចំណែកជនរងគ្រោះម្នាក់ផ្សេងទៀត ត្រូវបានរកឃើញក្នុងវ៉ាលិសនៅវេរ៉ង់ដាផ្ទះល្វែង។

នាង Sumarti និង Seneng ជាកម្មករចំណាកស្រុក នៅក្នុងទីក្រុងហុងកុង មុនពេលពួកគេត្រូវបានសម្លាប់។

ក្រុមទាមទារយុត្តិធម៍សម្រាប់ជនរងគ្រោះ បានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីផ្តល់ជំនួយដល់ក្រុមគ្រួសារជនរងគ្រោះ៕

សំនុំរឿង

មតិយោបល់