ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកអូបាម៉ា ជំរុញឱ្យភាគីទាំងអស់នៅក្នុងប្រទេសតួកគី បង្ហាញការអត់ធ្មត់ជៀសវាងអំពើហិង្សា

អាមេរិក: កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអំពាវនាវដល់ភាគី ទាំងអស់នៅក្នុងប្រទេសតួកគី ដែលគាំទ្ររដ្ឋាភិបាលប្រជាធិបតេយ្យបានជាប់ឆ្នោត បង្ហាញការអត់ធ្មត់ និងជៀសវាងអំពើហិង្សា ឬការបង្ហូរឈាមណាមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

សេចក្តីថ្លែងការណ៍យោធាតាមរយៈប្រព័ន្ធផ្សព្វផ្សាយតួកគី បានឱ្យដឹងកាលពីថ្ងៃសុក្រថា កម្លាំងប្រដាប់អាវុធតួកគីបានរឹបអូស យកអំណាចយ៉ាងពេញលេញក្នុងប្រទេសនេះ ប៉ុន្តែលោកប្រធានាធិបតីលោក Recep Tayyip Erdogan បាននិយាយនៅព្រឹក ថ្ងៃសៅរ៍ថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះបានបរាជ័យក្នុងការជម្រុញឱ្យមានមនុស្សម្នានៅចិញ្ចើមផ្លូវ ដើម្បីការពារលទ្ធិប្រជាធិប តេយ្យ។

លោកអូបាម៉ា បានពិភាក្សាអំពីស្ថានភាពនោះតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការលោក John Kerry ដែលមាននៅក្នុង ទីក្រុងម៉ូស្គូ និងបានប្រាប់លោក Kerry ដើម្បីឲ្យគាត់បានដឹងអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសតួកគី។

លោក Kerry បានគូសបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននឹងបន្តផ្តោតលើសុវត្ថិភាព និងសន្តិសុខរបស់ ពលរដ្ឋសហរដ្ឋអាមេរិកនៅក្នុងប្រទេសតួក គី។

កាលពីថ្ងៃសុក្រ ក្រសួងការបរទេសអាមេរិក បានណែនាំឱ្យប្រជាពលរដ្ឋរបស់ខ្លួនត្រូវប្រុងប្រយ័ត្ននិងរកទីកន្លែងមានសុវត្ថិភាព និងមិនព្យាយាមចូលទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកឬស្ថានកុងស៊ុល ចំពេលមានការធ្វើរដ្ឋប្រហារយោធាមួយ ដែលកំពុងបន្ត កើតមានឡើង៕

មតិយោបល់