រុស្ស៊ីៈ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឃាត់ខ្លួនក្រុមសមាជិក ៥ នាក់ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវករ ISIS ហើយត្រូវបានគេជឿថា កំពុងរៀបចំផែនការ ដើម្បីអនុវត្តការវាយប្រហារភេរវកម្ម នៅទីក្រុងមូស្គូ និងភាគខាងត្បូងទីក្រុង Ingushetia ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី រាយការណ៍ថា ក្រុមនេះ ត្រូវបានបង្កើតឡើងដោយបេសកជន ISIS ហើយត្រូវបានជម្រុះចោល អំឡុងពេលប្រតិបត្ដិការពិសេសមួយ នៅទីក្រុង Ingushetia កាលពីដើមខែតុលា។
FSB បានបញ្ជាក់ថា ការធ្វើសកម្មភាពបង្ក្រាបក្រុមនេះ គឺដើម្បីកម្ចាត់ឧក្រិដ្ឋកម្មភេរវករ និងក្រុមជ្រុលនិយម នៅលើទឹកដីនៃទីក្រុង Ingushetia និងទីក្រុងម៉ូស្គូ ដែលក្រុមនេះ កំពុងមានទំនាក់ទំនងជាមួយនឹង អង្គការភេវរកម្មអន្ដរជាតិ ISIS។
ក្រុមក្មេងទំនើងមានសមាជិក ៥នាក់នេះ ត្រូវបានឃាត់ខ្លួននៅក្នុងផ្ទះ ដែលជាកន្លែងពួកគេបានលាក់ខ្លួន ហើយ FSB បានរកឃើញឃ្លាំងអាវុធមួយ រួុមទាំងអាវុធមួយចំនួនផងដែរ៕
មតិយោបល់