ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ហ្សានីត ជាប់លេខអន្តរជាតិ លើឈុតខោស្លីប

ភ្នំពេញៈ យោងតាមការបញ្ជាក់របស់តំណាងក្រុមបង្ហាញម៉ូដ Sun Super Model បានអះអាងថា ខ្លួនតារាម៉ូដែលលោក ឃឹម សុផានីត ហៅ ហ្សានីត ដែលចេញតំណាងកម្ពុជា ទៅប្រកួតនៅក្នុងកម្មវិធី «Mr United Continent 2016» នៅក្នុងប្រទេសហ្វីលីពីននោះ បានទទួលភាពលេចធ្លោក្នុងការប្រកួតមួយហើយ បើទោះជាលទ្ធផលនោះ ត្រូវនៅចាំអ៊ុតមើលទៀត។ លោកបានជាប់បុរសសង្ហាក្នុងចំណោម៣ប្រទេស បន្ទាប់ពីគណៈកម្មការតម្រូវឲ្យបេក្ខជនទាំង២២ ស្លៀកឈុតហែលទឹក ប្រកួតសម្រស់គ្នានៅលើវេទិកា។

លោក ម៉ែន និមលរ័ត្ន តំណាងក្រុមបង្ហាញម៉ូដ Sun Super Model ថ្លែងប្រាប់ Post News មុននេះបន្ដិចថា លោក ឃឹម សុផានិត បន្ទាប់ពីបានឆ្លងកាត់ការប្រកួតស្លៀកឈុតខោស្លីម លោកត្រូវបានគណៈកម្មការចាត់ទុកជាបេក្ខភាព Top3 នៅក្នុងការប្រកួត។ លោកថា ការប្រកួតនៅមានច្រើនវគ្គច្រើនដំណាក់កាលទៀត ហើយលុះត្រាតែការប្រកួតនីមួយៗទទួលបានចំណាត់ថ្នាក់ល្អ ទើបចាត់ទុកថា នឹងក្លាយជាបេក្ខភាពដែលមានពិន្ទុខ្ពស់នៅក្នុងការប្រកួត។ ប៉ុន្តែលទ្ធផលដែលបានស្ដែងឡើង ក៏ត្រូវចាំអ៊ុតមើលការបោះឆ្នោតដែលកំពុងដំណើរការនៅលើផេករបស់ព្រឹត្តិការណ៍ និងនៅលើគណនីហ្វេសប៊ុករបស់បេក្ខជននីមួយៗនោះផងដែរ។

យ៉ាងណាក៏ដោយ លោកបានចាត់ទុកថា លោក ហ្សានីត ទទួលបានជោគជ័យមួយចំនួន បន្ទាប់ពីបានក្លាយជាជម្រើស៣នាក់ ក្នុងចំណោម២២នាក់ ដែលស្លៀកឈុតហែលទឹកបានស្អាត និងទាក់ទាញជាងគេសម្រាប់ព្រឹត្តិការណ៍ «Mr.United Continent 2016» ដែលកំពុងដំណើរការ។ ក្នុងនោះ ប្រសិនបើលោកទទួលបានការបោះឆ្នោតជួយពីមហាជនខ្មែរ ទម្រាំដល់ថ្ងៃប្រកាសលទ្ធផលទៀតនោះ គឺបេក្ខភាពរបស់កម្ពុជា នឹងមានសង្ឃឹមច្រើន។ លោកថា បេក្ខភាព៣នាក់ សម្រាប់ឈុតហែលទឹកដែលទើបប្រកាសឡើងនោះ រួមមាមកម្ពុជា ចក្រភពអង់គ្លេស និងបេក្ខភាពមកពី មីយ៉ាន់ម៉ា។

ក្រៅពីវិញ្ញសានេះ លោក និមលរ័ត្ន ថា បេក្ខភាពរបស់កម្ពុជា ក៏មានសង្ឃឹមច្រើនផងដែរ សម្រាប់ការស្លៀកពាក់វិញ្ញាសាផ្សេងៗនៅក្នុងការប្រកួត។ លោកថា ការប្រកួតបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី១១ ខែកក្កដា ហើយនឹងបញ្ចប់ក្នុងនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ដោយការចេញប្រកួតរបស់លោក ហ្សានីត គឺជាការជ្រោមជ្រែងទាំងស្រុងរបស់មន្ទីរព្យាបាលធ្មេញវីល្លៀម និងម្ចាស់ជំនួយ២ស្ថាប័នផ្សេងទៀត ដែលមានបំណងជំរុញតារាខ្មែរ ឲ្យបានបង្ហាញខ្លួនលើឆាកអន្តរជាតិ៕

មតិយោបល់