ម៉ាទ្បេស៊ីៈ ឧបនាយករដ្ឋមន្រ្តីលោក Zahid Hamidi បាននិយាយថា យ៉ាងហោចណាស់ជនជាតិម៉ាទ្បេស៊ី ១២៧ នាក់ កំពុងជាប់គាំង នៅព្រលានយន្តហោះប្រទេសតួកគី ក្រោយពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដោយយោធាក្នុងប្រទេសនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
លោកបានថ្លែងថា ជនជាតិម៉ាទ្បេស៊ី ២៧ មកពីមូលនិធិអ៊ីស្លាមទីក្រុង Kelantan ប្រទេសម៉ាទ្បេស៊ី ត្រូវជាប់គាំងនៅព្រលានយន្តហោះអន្តរជាតិ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល និង ១០០ នាក់ទៀត បានជាប់នៅព្រលានយន្តហោះអន្តរជាតិ Esenboğa ក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី។
ក្នុងនោះដែរ លោក Zahid បានបញ្ជាក់ថា ភាគច្រើននៃអ្នកជាប់គាំងទាំងនោះ ត្រូវបានគេដឹងថា មានដំណើរឆ្លងកាត់ទៅកាន់ប្រទេសទីបី ដូចជាប្រទេសអេហ្ស៊ីប ឬត្រឡប់មកពីពិធីមូស្លីម Umrah៕
មតិយោបល់