តួកគី: ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋប្រទេសតួកគី បានរាយការណមកថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សា បានកើនឡើងដល់ប្រមាណជា ៩០នាក់និងរងរបួសកើនឡើងដល់ ១.១៥៤នាក់ហើយ ដោយសាររដ្ឋប្រហារយោធានៅប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។
ដោយឡែក យោធាចំនួន ១.៥៦៣នាក់បានចាប់ឃុំខ្លួននៅទូទាំងប្រទេសតួកគី ហើយនៅក្នុងចំណោមពួកគេគឺសុទ្ធតែជាយោធាវ័យក្មេង។ ហើយទាហានដែលគ្មានអាវុធនៅក្នុងដៃជិត ២០០នាក់ បានរត់ចោលទីបញ្ជាការយោធាតួកគីផងដែរ។
ប្រវត្តិរដ្ឋប្រហារយោធារបស់ប្រទេសតួកគី
១. នៅឆ្នាំ១៩៩៧ គេបានស្គាល់ផងដែរថា មានរដ្ឋប្រហារក្រោយសម័យទំនើប។ អន្តរាគមន៍យោធាតួកគីនាំឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីអ៊ីស្លាមលោក Necmettin Erbakan ។
២. នៅឆ្នាំ១៩៨០ ការធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីមានជម្លោះប្រដាប់អាវុធរវាងក្រុមស្តាំនិយមនិងឆ្វេងនិយមក្នុងទសវត្សឆ្នាំ១៩៧០។
៣. នៅឆ្នាំ១៩៧១ ការធ្វើរដ្ឋប្រហារយោធា គេបានស្គាល់ថា ជាការធ្វើរដ្ឋប្រហារដោយអនុស្សរណៈ ដែលយោធាបានប្រគល់ជំនួសនៃការបញ្ជូនរថក្រោះ។
៤. នៅឆ្នាំ១៩៦០ រដ្ឋប្រហារដោយក្រុមមន្រ្តីយោធាវ័យក្មេងនៅក្រៅខ្សែសង្វាក់បទបញ្ជា ប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យបានជាប់ឆ្នោតប្រជាធិបតេយ្យ៕









មតិយោបល់