ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋាភិបាលអនុញ្ញាត ឲ្យក្រសួងបរិស្ថាន ដាក់បញ្ជូល ព្រៃទ្បង់ជាតំបន់ការពារនិង អភិរក្ស

(ភ្នំពេញ)៖  រដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ក្នុងការអនុញ្ញាតឱ្យក្រសួងបរិស្ថានរៀបចំដាក់បញ្ចូលជាតំបន់ព្រៃការពារ និងអភិរក្ស ស្របតាមគោលការណ៍និងនីតិវិធីច្បាប់ជាធរមាន ដើម្បីធានាដល់ការងារគ្រប់គ្រង ការពារ និងអភិរក្ស។ ការសម្រចបែបនេះ ធ្វើទ្បើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ដោយលោក រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចតាមឧទ្ធម្ភាគចក្រទៅកាន់តំបន់ព្រៃឡង់ ជាមួយនិងលោកឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William A. Heidt និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអង្គការ USAID ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៃព្រៃឈើ ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលបាននិងកំពុងពឹងអាស្រ័យលើអនុផលព្រៃឈើនៅទីនោះ។ ព្រៃឡង់គឺជាតំបន់ព្រៃឈើដ៏សំខាន់មួយប្រកបដោយភាពសម្បូរបែបផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ៕

photo_2016-04-18_13-30-28 photo_2016-04-18_13-30-36 photo_2016-04-18_13-30-15 photo_2016-04-18_13-30-08 photo_2016-04-18_13-30-21

មតិយោបល់